ផលិតផល
FLaytout Menu

​​អាជីវកម្មរបស់អ្នក វិធីសាស្រ្តរបស់អ្នក​

Herbalife community outdoors, Group of young people, friends and family gather on social event or barbecue in the garden on sunny summer day. Multi ethnic group of people enjoy spending day together

មានហេតុផលជាច្រើន ដើម្បីក្លាយជាសមាជិកឯករាជ្យ Herbalife ។ ប្រហែលជាអ្នកចង់បានអាជីវកម្មក្រៅម៉ោងដែលផ្តល់ឱ្យអ្នកនូវភាពបត់បែនក្នុងការចំណាយពេលវេលាជាមួយមិត្តភក្តិ និងក្រុមគ្រួសារ។ ឬប្រហែលជាអ្នកចាប់អារម្មណ៍ក្នុងការចាប់ផ្តើម រីកលូតលាស់ និងដំណើរការអាជីវកម្មរបស់អ្នកពីគ្រប់ទីកន្លែងក្នុងពិភពលោក។ ហើយជាមួយនឹងដំណើររបស់អ្នក អ្នកនឹងជួបប្រទះឥទ្ធិពលវិជ្ជមានដែលអ្នកនឹងធ្វើ ដើម្បីជួយមនុស្សឱ្យរស់នៅក្នុងជីវិតល្អបំផុតរបស់ពួកគេ។

ការកសាងអាជីវកម្មរបស់ក្រុមហ៊ុន Herbalife ផ្តល់ឱ្យអ្នកនូវឱកាសដើម្បីរីកចម្រើនតាមលក្ខខណ្ឌរបស់អ្នកដោយមិនចាំបាច់តម្រូវឱ្យដំណើរការអាជីវកម្មរបស់អ្នកត្រូវស្របទៅតាមមធ្យោបាយជាក់លាក់ណាមួយ ឬនៅម៉ោងជាក់លាក់ណាមួយឡើយ។ យើងផ្តល់ជូនអ្នកក្នុងការជួយអភិវឌ្ឍជំនាញ ដើម្បីអាចបំផុសគំនិត និងលើកទឹកចិត្តដល់អតិថិជនរបស់អ្នក ក៏ដូចជាសមាជិកឯករាជ្យ Herbalife ផ្សេងទៀតដែលចែករំលែកការប្តេជ្ញាចិត្តជាមួយអ្នកដែរ។ នៅពេលអ្នកពង្រីកអាជីវកម្មរបស់អ្នក អ្នកអាចរកបានវិធីសាស្រ្តថ្មី ដើម្បីរកប្រាក់ចំណូល។ 

ចូលរួមជាមួយក្រុមហ៊ុន Herbalife ថ្ងៃនេះ ហើយទទួលយកអនាគតដែលការច្នៃប្រឌិតគ្មានដែនកំណត់។ សូមឱ្យគោលដៅរបស់អ្នកក្លាយជាការពិត។

រឿងរ៉ាវជោគជ័យរបស់អ្នកចែកចាយ

Sidana O. and Sam An D.

​​"តាមរយៈការប្រើប្រាស់ផលិតផល Herbalife ជាទៀងទាត់ ផ្លាស់ប្តូរទម្លាប់នៃការញ៉ាំ និងចូលរួមក្នុងរបៀបរស់នៅសកម្មដែលមានសុខភាពល្អ ខ្ញុំទទួលបានលទ្ធផលដ៏អស្ចារ្យនៃការសម្រកទម្ងន់ ៦គីឡូ ហើយខ្ញុំមានអារម្មណ៍ល្អប្រសើរជាងពេលណាទាំងអស់។ ខ្ញុំគឺជាស្ថាបនិកក្រុមហ៊ុនផ្គត់ផ្គង់ផលិតផលកសិកម្មក្នុងស្រុកមួយដែលបានបង្កើតឡើងក្នុងឆ្នាំ២០០៩ តែខ្ញុំមិនដែលគិតចង់បោះបង់អាជីវកម្មផ្ទាល់ខ្លួនឡើយ ទោះបីពេលនោះខ្ញុំធ្វើអាជីវកម្មក្រៅម៉ោងក៏ដោយ តែចិត្តរបស់ខ្ញុំបានផ្លាស់ប្តូរក្នុងរយៈពេល ១ឆ្នាំកន្លះ បន្ទាប់ពីខ្ញុំបានជួប Herbalife ។ បន្ទាប់ពីចូលរួមព្រឹត្តិការណ៍ Extravaganza អាស៊ីប៉ាស៊ីហ្វិកនៅប្រទេសសិង្ហបុរីក្នុងឆ្នាំ២០១៤ ខ្ញុំបានយល់ច្បាស់អំពីចក្ខុវិស័យរបស់ Herbalife។

ពេលដែលខ្ញុំបានក្លាយជាសមាជិក Herbalife ពេញម៉ោង ខ្ញុំបានចូលរួមវគ្គបណ្តុះបណ្តាល និងព្រឹត្តិការណ៍របស់ក្រុមហ៊ុនជាទៀងទាត់ ហើយតាមរយៈការខិតខំប្រឹងប្រែង និងការអភិវឌ្ឍន៍ខ្លួន អាជីវកម្មរបស់ខ្ញុំបានបន្តរីកចម្រើនរហូតដល់ខ្ញុំសម្រេចបានកម្រិត President’s Team។ ខ្ញុំនឹងបន្តក្លាយជាផ្នែកមួយនៃក្រុមហ៊ុនដ៏អស្ចារ្យនេះ ហើយបន្តបេសកកម្មរបស់ Herbalife ក្នុងការផ្លាស់ប្តូរជីវិតរបស់មនុស្សនៅក្នុងប្រទេសកម្ពុជា និងជុំវិញពិភពលោក។"

Sidana O. និង Sam An D.
​សមាជិកឯករាជ្យ Herbalife

​​ការសន្យារបស់យើងចំពោះអ្នក​

Couple laptop

ការចាប់ផ្តើមបទពិសោធន៍ជាសមាជិក Herbalife របស់អ្នកគឺងាយស្រួល និងគ្មានភាពតានតឹង៖

តម្លាភាពអាជីវកម្មពេញលេញ៖ ពត៌មានច្បាស់លាស់ និងត្រឹមត្រូវអំពីប្រាក់ចំណូលសក្តានុពលរបស់អ្នក។

ធានាសងប្រាក់វិញ៖ ការសងប្រាក់វិញ 100% លើកញ្ចប់សមាជិក Herbalife របស់អ្នក ប្រសិនបើសមាជិកភាពរបស់អ្នកត្រូវបានលុបចោលដោយហេតុផលណាមួយក្នុងរយៈពេល 90 ថ្ងៃ។

ការធានាសងប្រាក់វិញ៖ សងប្រាក់វិញ 100% លើផលិតផលដែលមិនបានលក់ទាំងអស់ដែលបានទិញក្នុងរយៈពេល 12 ខែសម្រាប់សមាជិកភាពដែលបានលុបចោលណាមួយ។

ថ្លៃដើមទាប៖ មិនមានការបញ្ជាទិញផលិតផលប្រចាំខែអប្បបរមា ឬតម្រូវការដើម្បីទិញផលិតផល ឬសម្ភារៈអាជីវកម្មណាមួយឡើយ។